ដោយការលួចប្រាក់ម្តងបន្តិចៗ ពីអ្នកប្រើប្រាស់ជាង ១៧០០០នាក់ នៅភាគខាងជើងប្រទេសបារាំង ចាប់តាំងពីឆ្នាំ ២០១១ មកដល់ពេលនេះ បានទទួលប្រាក់សរុបចំនួន ៥០ម៉ឺនអឺរ៉ូ ប្រមាណ ៦៥៣,០០០ដុល្លារ ។
ការធ្វើការងារលួចប្រាក់តាមអ៊ីនធឺណិត នៅក្នុងបន្ទប់ក្រោមដី របស់ឪពុកម្តាយរបស់ខ្លួន Hacker ជនជាតិបារាំងម្នាក់នេះ បានបង្កើតនូវ apps ក្លែងក្លាយជាច្រើន មើលទៅមានលក្ខណៈ ត្រឹមត្រូវតាមច្បាប់ ហើយបានដាក់ឲ្យធ្វើការ downloads ដោយឥតគិតថ្លៃ។ បន្ទាប់ពី downloads និង installed ហើយ Virus និងផ្ញើ ID និង password ទៅឲ្យ Hacker បន្ទាប់ពីអ្នកប្រើ login។
នៅពេលដែលត្រូវបានចាប់ខ្លួនលើកដំបូង Hacker បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិបទល្មើសមែន ហើយបានប្រាប់អាជ្ញាធរថា លោកគ្មានបំណង លោភលន់នោះទេ។ ជាងនេះទៅទៀត លោកបាននិយាយបែបធម្មតាថា លោកស្រឡាញ់កុំព្យូទ័រ ហើយចង់ក្លាយជា software developer ម្នាក់។ លោកមិនបានទទួលការ ហ្វឹកហាត់ប្រើប្រាស់កុំព្យូទ័រ ឬក៏សិក្សាពីការប្រើប្រាស់ កុំព្យូទ័រជាផ្លូវការនោះទេ ប៉ុន្តែយោងតាមអ្នក រាយការណ៍បានឲ្យដឹងថា លោកពិតជាឆ្លាតខ្លាំងណាស់។ តាមពិតទៅ លោកបានបង្កើត apps បញ្ចូលទៅក្នុងទីផ្សារលក់ អស់រយៈពេលជាង១ឆ្នាំ ហើយអាចប្រមូលលុយ បានមួយចំនួនផងដែរ។
ប្រភពlooking today
Read More... Hacker បារាំង បញ្ចូល Android apps ក្លែងក្លាយ លួចប្រាក់ បានជាង ៦០ម៉ឺនដុល្លារ