ក្បួនដង្ហែ ព្រះបរមសព របស់អង្គសម្ដេចឪ ធ្វើឡើង នៅថ្ងៃ ថ្វាយព្រះភ្លើង
ភ្នំពេញ៖ ព្រះបរមសព របស់អង្គសម្ដេចឪ នឹងត្រូវថ្វាយព្រះភ្លើង នៅក្នុងសប្ហាហ៍ទី១ នាខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ។ ខាងក្រោមនេះ ជាប្រវែងផ្លូវសម្រាប់ដង្ហែ ព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ នៅថ្ងៃថ្វាយព្រះភ្លើង។
ដំបូង គឺយាងព្រះបរមមញ្ជូសា ព្រះបរមសពតាមរាជរថតូច ចេញពីក្នុងព្រះបរមរាជវាំង តាមទ្វារជ័យ យាងទៅតម្កល់លើរាជរថបុស្បុក ដែលស្ថិតនៅមុខវេទិកាអុំទូក តិរវិថីព្រះស៊ីសុវត្ថិ នៅមុខព្រះបរមរាជវាំង
ហើយដង្ហែព្រះរាជរថបុស្បុកតម្កល់ព្រះបរមសព តាមតិរវិថីព្រះស៊ីសុវត្ថិ រួចដង្ហែព្រះបរមសពឆ្ពោះ ទៅជើងដល់មុខវត្ត ឧណ្ណាលោម ឈប់ត្រង់រូបសំណាកតេជោមាស តេយោយ៉ត និមន្តព្រះសង្ឃ៩០អង្គ ដែលគង់រង់ចាំរៀបរយជាស្រេច បង្សុកូលថ្វាយព្រះរាជកុសល។
បន្ទាប់មកដង្ហែព្រះរបមសព ទៅដល់វិថីបក្សីចាំក្រុង បត់ទៅលិចដល់មុខវត្តភ្នំ ឈប់ខាងកើតវត្តភ្នំ និមន្តព្រះសង្ឃ៩០អង្គ ដែលគង់ចាំរៀបរយជាស្រេច បង្សុកូល ថ្វាយព្រះរាជកុសល បន្តដង្ហែក្បួន ព្រះបរមសពបត់មួយជុំវត្តភ្នំ ឆ្ពោះតាមមហាវិថីព្រះនរោត្តម មកត្បូង ដល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ខាងលិចវត្តសារាវ័នតេជោ ឈប់និមន្តព្រះសង្ឃ៩០អង្គ ដែលគង់រង់ចាំជាស្រេច រួចបង្សុកូលថ្វាយព្រះរាជកុសល។ បន្ទាប់មកទៀត ដង្ហែក្បួនព្រះបរមសព ដល់ខាងលិចវិមានឯករាជ្យ ឈប់និមន្តព្រះសង្ឃ៩០អង្គ ដែលគង់រង់ចាំរៀបរយជាស្រេច រួចបង្សុកូលថ្វាយព្រះរាជកុសល ហើងបន្តដង្ហែក្បួនព្រះបរមសព តាមមហាវិថីព្រះសីហនុ ដល់វិថី សុធារសបត់ទៅជើង ឆ្ពោះទៅកាន់វាលព្រះមេរុ នៅទីតាំងវាលព្រះមេរុ។ បន្ទាប់មកទៀត គឺប្រារព្ធព្រះរាជពិធីរំកិលព្រះបរមសព ពីព្រះរាជរថបុស្បុក យាងទៅ តម្កល់លើព្រះមេរុ។
នៅក្នុងកិច្ចប្រជុំ ដើម្បីរៀបចំកម្មវិធីផ្សាយផ្ទាល់ ការដង្ហែព្រះបរមសព របស់អង្គសម្តេចឪ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា ការដង្ហែព្រះបរមសព របស់អង្គសម្ដេចតា មានរយៈពេល៣ថ្ងៃ ដែលក្នុងនោះ អាចនឹងមានមនុស្សជាង ២លាននាក់ចូលរួម។ លោកបានស្នើឲ្យក្រុមបច្ចេកទេស ផ្នែកការផ្សាយ របស់ទូរទស្សន៍ វិទ្យុ ទាំងអស់ ជួបប្រជុំគ្នាឲ្យបានឆាប់ ដើម្បីរៀបចំព្រះរាជពិធីនៃការ ដង្ហែព្រះបរមសព មុនពេលថ្វាយព្រះភ្លើងនោះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្ដេចតេជោ បានឲ្យដឹងថា តាមការគិតគូរជាមួយហោរា ប្រចាំព្រះបរមរាជវាំង គឺព្រះបរមសព របស់ សម្ដេចឪ និងប្រារឰព្រះរាជបូជា នៅសបា្ដហ៍ ទី១ នៃខែកុម្ភៈ ឆ្នាំ២០១៣ ចំណែកថ្ងៃកំណត់នៅពេលក្រោយទៀត។
ដោយឡែករូប សំណាករបស់សម្ដេចឪ នឹងត្រូវសាងសង់នៅ ទីតាំងមួយនៃសួនច្បារវិមានឯករាជ ចន្លោះពីវិមានឯករាជនិងនាគបាញ់ទឹក ដើម្បីទុកសម្រាប់កូនចៅ ជំនាន់ក្រោយគោរពថ្វាយបង្គំ៕
From Looking Today

0 comments:
Post a Comment